សេចក្តីជូនដំណឹង

ស្តីពី

ការជ្រើសរើសសិស្សនារី ឆ្នាំសិក្សា២០២៣​ -​ ២០២៤

 

មូលនិធិហាប់ស្វែលសូមប្រកាសជូនដំណឹងដល់សិស្សនារី​​កំពុងសិក្សាថ្នាក់ទី១២នៅវិទ្យាល័យតាមបណ្តាខេត្តនានានៃព្រះរាជាណាចក្រកម្ពុជា ដែលមានបំណងបន្តការសិក្សាថ្នាក់ឧត្តម នៅសាកលវិទ្យាល័យណាមួយក្នុងរាជធានីភ្នំពេញ ហើយដែលយល់ថាខ្លួនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់តាមលក្ខខណ្ឌដែលមានចែងនៅក្នុងសេចក្តីជូនដំណឹងស្តីពីការជ្រើសរើសសិស្សនារីសម្រាប់ឆ្នាំសិក្សាឆ្នាំ២០២៣-២០២៤​ នេះ ​ អាចដាក់ពាក្យស្នើសុំអាហារូបករណ៍សម្រាប់ការស្នាក់នៅក្នុងអន្តេវាសិកដ្ឋាននិងមជ្ឈមណ្ឌលបណ្តុះបណ្តាលភាពជាអ្នកដឹកនាំសម្រាប់និស្សិតនារីសាកលវិទ្យាល័យនៃមូលនិធិហាប់ស្វែល ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។​

កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ថ្ងៃទី ១៥ ខែ​​ មិថុនា ឆ្នាំ ២០២៣

បេក្ខនារីអាចស្វែងរកពាក្យស្នើសុំអាហារូបករណ៍ដោយចុចនៅទីនេះ 

សូមបញ្ជាក់ថា ពាក្យស្នើសុំដែលគោរពទៅតាមលក្ខខណ្ឌនៃការជ្រើសរើស នឹងត្រូវបានដាក់ចូលក្នុង បញ្ជីសម្រាំង ហើយក្រុមការងាររបស់មូលនិធិហាប់ស្វែលនឹងធ្វើការទាក់ទៅកាន់បេក្ខនារីដោយផ្ទាល់ដើម្បី កំណត់កាលបរិចេ្ឆទប្រឡងនិងសម្ភាសផ្ទាល់មាត់​តាមរយៈប្រព័ន្ធអនឡាញ។

បេក្ខនារីអាចស្វែងយល់បន្ថែមអំពីព័ត៌មានស្តីពីការជ្រើសរើស ព្រមទាំងកម្មវិធី និងគោលការណ៍នានារបស់មូលនិធិហាប់ស្វែលដោយចុចនៅទីនេះ

លក្ខខណ្ឌក្នុងការជ្រើសរើស

  • ជាសិស្សពូកែ ទទួលបានពិន្ទុល្អក្នុងថា្នក់​ និងក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិ

  • ជាសិស្សសកម្មក្នុងការចូលរួមនិងយល់ដឹងពីកិច្ចការសង្គម

  • ជាសិស្សមានសមត្ថភាពភាសាអង់គ្លេស

  • ជាសិស្សដែលមានទស្សនវិស័យសម្រាប់អនាគតរបស់ខ្លួន និងប្រទេសជាតិ។

ដំណើរការនៃការជ្រើសរើស

  • ការប្រឡងវិញ្ញាសាសរសេរ និង សម្ភាស នឹងចាប់ផ្តើមធ្វើឡើងក្នុងខែ​ ​ មិថុនា​ ឆ្នាំ ២០២៣ ខាងមុខនេះ។

  • បន្ទាប់ពីបញ្ចប់ការប្រឡងនិងសម្ភាស យើងនឹងប្រកាសផ្សាយឈ្មោះបេក្ខនារីដែលជាប់ជុំ  ទី១នៅលើទំព័រហ្វេសប៊ុករបស់ហាប់ស្វែល

  • សេចក្តីសម្រេចជាស្ថាពរនៃការជ្រើសរើសបេក្ខ​ នារី​​​​ នឹងធ្វើឡើងក្រោយ​ពីបានទទួលលទ្ធផលនៃការប្រឡងមធ្យមសិក្សាទុតិយភូមិថ្នាក់ជាតិឆ្នាំ​២០២៣​ របស់បេក្ខនារី។

  • ២០២៣ របស់បេក្ខនារី។